ប្រកាសប្តូរ និងទទួលស្គាល់ក្រុមប្រឹក្សាឃុំថ្មី នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍


ប្រកាសប្តូរ និងទទួលស្គាល់ក្រុមប្រឹក្សាឃុំថ្មី

ព្រឹកថ្ងៃទី២០/១១/២០១៥ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្តូរ ទទួលស្គាល់ ប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ និង សមាជិកក្រុមប្រឹក្សាឃុំ នៅឃុំបល្ល័ង្ក ។ ដោយយោងតាមស្មារតីប្រកាសរបស់ក្រសួងមហាផ្ទៃ :
១.ទទួលស្គាល់លោក ហុី ប៊ុនថាន ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំនួស លោក ញែម ធែល ដែលសុំលាលែងដោយមូលហេតុបញ្ហាសុខភាព ។
២. លោកស្រី អួន យ័ន ជាជំទប់ទី១
៣. លោក នង សុក ជាសមាជិកក្រុមប្រឹក្សាឃុំ ។ ហើយក៏បានការចូលរួមពីប្រធានអង្គភាព ការិយាល័យជុំវិញស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋឃុំបល្ល័ង្ក ៕

1797363_446080245576209_1357376918593943407_n

12065847_446080172242883_5780677682421169294_n12235002_446080302242870_3811993925011946494_n