ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៥ ខេត្តកំពង់ធំបានរៀបចំវេទិកាថ្នាក់ខេត្តស្តីពីការបង្កើនសមត្ថភាពនិងការអភិវឌ្ឍមូលដ្ឋាន របស់ក្រុមប្រឹក្សឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម វ៉ាន់ វុធ លេខាធិក្រុមសមជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។ កម្មវិធីនេះឧបត្ថម្ភគាំទ្រដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងមានការចូលរួមពី៝ឯកឧត្តម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអង្គភាពមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ទាំងអស់ សរុបចំនួន ៣២៣នាក់ ។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍និងរបាយការណ៍សង្ខេបរបស់ ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តរួចមក មានមតិសំណេះសំណាលក្នុងកម្មវិធី ឯកឧត្តម វ៉ាន់ វុធ បានលើឡើងថាវេទិកានេះមានគោល បំណងស្វែងយល់អំពីបញ្ហាប្រឈមនិងជាសំណូមពររបស់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តកំពង់ធំ ដើម្បីកែលម្អសំដៅពង្រីក កិច្ចអភិវឌ្ឍមូលដ្ឋាន។ វេទិការនេះដែរក៏ជាការផ្សព្វផ្សាយគោលនយោបាយថ្នាក់ជាតិតាមរយៈបទបង្ហាញរបស់ក្រសួងជំនាញដោយផ្តោតលើតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំសង្កាត់ក្នុងការចុះបញ្ជីដីធ្លីច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ចុងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើដល់អជ្ញាធរខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ៕