លោក យស បញ្ញារិទ្ធ ប្រកាសតែងតាំងជាអភិបាលថ្មី ស្រុកសន្ទុក នារសៀលថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៦ ។


ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ នៅសាលាស្រុកសន្ទុក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក និងលោកគ្រូអ្នកគ្រូ មន្ត្រីជាច្រើនទៀត ។
លោក យស បញ្ញារិទ្ធ អភិបាលថ្មីស្រុកសន្ទុក ជំនួសលោក ពេជ សុធាអភិ បាលចាស់ស្រុកសន្ទុកដែលត្រូវផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅសាលាខេត្តកំពង់ធំ ។ លោក យស បញ្ញារិទ្ធ ដែលទើបប្រកាសចូលកាន់តំណែងថ្មីបានធ្វើការប្តេជ្ញាចិត្ត នឹងយកចិត្តទុកដាក់ បំពេញការងារឲ្យមានប្រសិទ្ធភាពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលព្រមទាំងខិតខំ បំពេញនូវបេសកកម្មដែលថ្នាក់លើបានប្រគល់ជូន ៕

 12524202_212325615780649_4604409482991912506_n934162_212325732447304_2015856704781712007_n 11204961_212325609113983_3998362086492744455_n