ឯកឧត្តម ងួន រាសី ជាសមាជិកក្រុមការងារថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៏


ឯកឧត្តម ងួន រាសី ជាសមាជិកក្រុមការងារថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៏ ខេត្តកំពង់ធំ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងស្វែងយល់ នៅរាជធានីភ្នំពេញ ចំនួន ៣ ថ្ងៃ(1-2-3 ខែ មករា ឆ្នាំ 2016) ជូនក្រុមការងារយុវជនស្រុកបារាយណ៏ ចំនួន ៣០ នាក់ អបអរសាទរពិធីបុណ្យខួបលើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា ។
ក្នុងពិធីនោះមានទស្សនកិច្ចនៅសារៈមន្ទីរគុកទួលស្លែង សារៈមន្ទីរបឹងជើងឯក សារៈមន្ទីរជាតិ ព្រះបរមរាជវាំង វត្តភ្នំ និងទស្សនារាជធានីភ្នំពេញ ។ លទ្ធផលទទួលបាន គឺយុវជនបានស្វែងយល់កាន់តែស៊ីជម្រៅពីការដឹកនាំប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងរួមមានថ្នាក់ដឹកនាំជាច្រើនរូបទៀត ព្រមទាំងប្រជាជនខ្មែរទាំងមូល ។ សូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានឧបត្ថម្ភជាថវិកាដល់កម្មវិធីទស្សនកិច្ចសិក្សាយេីងនេះផងដែរ ៕

 12509163_927474367344716_6141687350342771527_n

12512715_927474557344697_7441471564075401477_n12418105_927474354011384_8407832701712102605_n