ឯកឧត្តម ងួន រតនៈ រៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន ១៤៨អង្គ នៅវត្តកំពង់ធំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ ឈានចូល ៦១ឆ្នាំ
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រៀបចំចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ១៤៨អង្គ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦០ ឈានចូល ៦១ឆ្នាំ របស់ ឯកឧត្តម គាប់ជួនត្រូវនឹងត្រូវថ្ងៃប្រកាសតែងតាំងសមាសភាព រាជរដ្ឋាភិបាលថ្មីនិតិកាលទី០៧នៃរដ្ឋសភាផងដែរ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន និងមន្រ្តីរាជការសាលាខេត្តកំពង់ធំទាំងអស់។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ និងលោកជំទាវ រួមទាំងក្រុមការងារ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះ មាតាបិតា ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខសូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃនាពេលនេះ ទៅកាន់ទីឋានបរមសុខ កុំបីខានអាក់ខានឡើយ។
គួរបញ្ជាក់ផងដែរថា ទេយ្យវត្ថុ ដែលបានរៀបចំប្រគេនដល់ព្រះសង្ឃគង់នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យមួយចំនួន ដើម្បីដោះស្រាយការលំបាក ខ្វះខាត ក៏ដូចជារួមចំណែកលើកស្ទួយនូវវិស័យពុទ្ធចក្រ និងអាណាចក្រ។