អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរមាណស្តុកត្រី និងរក្សាបឹងទន្លេសាបឲ្យកាន់តែល្អប្រសើរ


អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរមាណស្តុកត្រី និងរក្សាបឹងទន្លេសាបឲ្យកាន់តែល្អប្រសើរ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកនេសាទ និងប្រជាជនដែលរស់នៅក្បែរបឹងទន្លេសាប សូមមេត្តាយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាពដែលអាចបង្កមហន្តរាយដល់ព្រៃលិចទឹក និងត្រីដែលរស់នៅទីនោះ។ បើមិនដូច្នោះទេ យើងនឹងធ្វើឱ្យបឹងទន្លេសាប ក្លាយទៅជាបឹងដែលសម្បូរតែអ្នកនេសាទ តែខ្សត់ត្រីមិនខាន ជាពិសេស សូមចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរមាណស្តុកត្រី និងរក្សាបឹងទន្លេសាបឲ្យបានល្អប្រសើរ។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ថ្លែងនៅក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៨៨៧គ្រួសារ នៅតំបន់បឹងទន្លេសាប ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។