លោក សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ នៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
លោក សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ដែលក្នុងរដូវវស្សារយពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះព្រះវិហារ និងខេត្តកំពង់ធំយើង ដែលអាចបង្កជំនន់ទឹកភ្លៀង។
លោកបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅតាមមាត់ស្ទឹង ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗដោយត្រូវថែរក្សាសុខភាពរៀបចំទីកន្លែងរស់នៅឲ្យបានល្អ ហូបស្អាត ពិសារទឹកឆ្អិន ពិសេសត្រូវប្រុងប្រយ័ត្នក្មេងៗ និងបានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមមាត់ស្ទឹង សូមទទួលបានសុខសុវត្ថិភាព ចៀសផុតពីជំងឺតម្កាត់ផ្សេងៗ និងមានសេចក្តីសុខចម្រើនគ្រប់ៗក្រុមគ្រួសារ។
លោកបាននាំយកនូវអំណោយមនុស្សធម៌ដ៏ថ្លថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពលំបាកខ្វះខាតប្រចាំថ្ងៃចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មីជាតិ ទឹកត្រី និងត្រីខកំប៉ុងផងដែរ។
លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្តាន់ បានសូមគោពថ្លែងអំណអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំលោក សោម ស៊ុន ដែលតែងតែបានយកចិត្តទុកដាក់គិតគូរជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងក្រុមគ្រួសារអតីតយុទ្ធជននៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ