សមាជិកសមាជិកាមកពីអតីតគណបក្សនានា នៅខេត្តកំពង់ធំ ប្រមាណជាង ២០៣នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
នៅរសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណបក្សខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាមកពីគណបក្សនានា ក្នុងខេត្តកំពង់ធំចំនួន ២០៣នាក់ មកពីស្រុកចំនួន៧ក្រុង ស្រុក រួមាន៖ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្តាន់ ស្រុកបារាយណ៍ ស្រុកតាំងគោក និងក្រុងស្ទឹងសែន បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់សមាជិក សមាជិកាអតីតគណបក្សនានា ដែលវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទពិសោធន៍ជាងដឹកនាំឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជន គិតគូរដល់ផលប្រយោជន៍របស់ប្រជាជន គ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាគណបក្សតែមួយគត់ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ សម្បូរធនធានមនុស្ស ធនធានថវិកា ធានាបាននូវសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ ។
ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត សូមអំពាវនាវដល់សមាជិក សមាជិកាថ្មី គាំទ្រក្នុងការសាងសង់ព្រែកជីហ្វូនណនតេជោ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជឿជាក់លើសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលលោកជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា យើងត្រូវជឿជាក់លើសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលក្នុងអាណាត្តិដឹកនាំលោកខិតខំប្រឹងប្រែង ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ,បន្តជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចទាំងទ្វេ ហើយនិងបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកសាង អភិវឌ្ឍកម្ពុជារហូតមកដល់ បច្ចុប្បន្ន ។