ប្រធានគណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣៣ =============


នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤
ឯកឧត្ដម ព្រឹម រដ្ឋា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយគណបក្សកម្រិត១ ជំនាន់ទី៣៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់
ជាកិច្ចចាប់ផ្ដើម លោក ប៉ែន នីន ប្រធានគណៈឃោសនាអប់រំស្រុក បានមានមតិស្វាគមន៍ និងអានរបាយការណ៍ស្ដីពីវគ្គសិក្សាអប់រំនយោបាយដែលបានព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមសរុប ៥០ នាក់ ស្រី ១១ នាក់ មានមន្ដ្រីដែលមាន អាយុក្រោម៣៥ ឆ្នាំ ចំនួន២០ នាក់ ស្រី ១១នាក់ ស្មើនឹង៥៧% បានចូលរួមទទួលការយល់ដឹង និងបទពិសោធន៍ ដោយស្មារតីជាអ្នកបន្ដវេនគួរមានមោទនភាព ។
លោកបានបន្ដថា វគ្គអប់រំនយោបាយរបស់គណបក្សជាការងារចាំបាច់ សម្រាប់មន្ត្រីគណបក្សគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្តអនុវត្ត និងកសាងខ្លួន ព្រមទាំង ប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ត្រីគណបក្ស ដើម្បី ឲ្យសក្ដិសមជាមន្ត្រីគណបក្សទុកចិត្ត ក្នុងការបំរើនូវសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ៕
ឯកឧត្ដម ព្រឹម រដ្ឋា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈឃោសានាអប់រំខេត្ត បានមានមតិសំណេះសំណាល កោតសសើរ វាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរៀនសូត្រ សាមគ្គីភាពរបស់សិក្ខាកាមទាំងអស់ និងអរគុណចំពោះគ្រូឧទ្ទេសនាម ដែលបានខិតខំស្រាវជ្រាវ រៀបចំបទឧទ្ទេសនាមក្នុងវគ្គនេះ ប្រកបដោការទទួលខុសត្រូវខ្ពស់ និងកោតសរសើរចំពោះថ្នាកដឹកនាំសមាជិកសមាជិការគណៈកម្មាធិការគណបក្ស ស្រុកសណ្ដាន់ទាំងអស់ ដែលបានផ្ដល់ការគាំទ្រដ៏មានតម្លៃ ជាមួយការរៀបចំវគ្គសិក្សាអប់រំនយោបាយនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ។
ឯកឧត្តម បានផ្ដាំផ្ញើនូវគំនិត៥ចំណុចដូចខាងក្រោម៖
១ គឺត្រូវចងចាំថា គោលបំណងរបស់គណបក្ស មិនប្រើប្រួលឡើយ គឺប្រមូលកម្លាំងប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសន្ដិភាព ដោយមិនប្រកាន់វណ្ណៈក្នុងការរស់នៅ ។
២ ការរីកចម្រើនរបស់សង្គមជាតិ ទាមតារឲ្យមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ
៣ ត្រូវជ្រួចជ្រាបឲ្យបានច្បាសណ់ពីគណបក្សប្រជាជនកម្ពុជា អំពីមិត្ត អំពីសត្រូវ និងអំពីផ្លូវដើរដែលយើងត្រូវដើរ
៤ ទាំងអស់គ្នាត្រូវខិតខំកសាងខ្លួនជាមន្ដ្រីល្អប្រពៃនិងជាយុវជនសកម្មរបស់គណបក្សដែលប្រកបដោយលក្ខណៈ៤ យ៉ាង គឺ
– មានគោលជំហរស្មោះត្រង់ចំពោះជាតិ ចំពោះគណបក្ស និប្រជាជន
-មានទំនាក់ទំនងល្អប្រពៃរួមសុខទុក្ខជាមួយប្រេជាជន
-លើកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញកិច្ចការដែលបានប្រគល់ជូន
-ខិតខំលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីជាតិ និងមាតុភូមិ ។
៥ ត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលបានធ្វើឲ្យខេត្តកំពង់ធំយើងមានភាពរីកចម្រើន ។