នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ញឹក បានខេង សមាជិកគណៈកម្មធិការកណ្ដាល ប្រធានគណៈប្រចាំការគណបក្សខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយកម្រិត ១ ជំនាន់៣៤ និងប្រគល់លិខិតបញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម៥១ នាក់ ស្រី២០ នាក់ ក្នុងនោះមានមន្ដ្រីគណបក្សស្រុក ចំនួន ១១ នាក់ ស្រី១នាក់ មកពីបណ្ដាគណបក្សឃុំ ចំនួន ៤៩ នាក់ ស្រី១៩ នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ
ឯកឧត្តម បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំខេត្តគណៈឃោសនាអប់រំស្រុក គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម សិក្ខាកាម មន្ដ្ដ្រីបុគ្គលិក បម្រើការងារក្នុងវគ្គនេះទាំងអស់ ដែលបានរួមគ្នាសម្រេចបាននូវ លទ្ធផលដ៏ល្អប្រសើនេះឡើង ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់គណបក្សយើង ។
ឯកឧត្តម បានលើកឡើងថាវគ្គអប់រំនយោយនេះមានសារៈសំខាន់ណាស់សម្រាប់មន្ដ្រីគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្ដអនុវត្ត និងកសាងខ្លួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ដ្រីគណបក្ស ដើម្បីឱ្យសក្កិសមជាមន្ដ្រីគណបក្សទុកចិត្ត ក្នុងការបម្រើជូនសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ។
ឯកឧត្តមបានធ្វើការកត់សម្គាល់ថា កត្តាដែលនាំឱ្យវគ្គអប់រំនយោបាយរបស់យើងទទួលបានលទ្ធផលល្អគឺដោយសារមានការដឹកនាំត្រឹមត្រូវ របស់គណបក្សក្នុងការកសាងធនធានមនុស្ស ការយកចិត្តទុកដាក់រប់សិក្ខាកាមគ្រប់រូប ក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ ស្មារតីខិតខំកសាងខ្លួន ជាមន្ដ្រីបន្ដវេនដ៏ល្អរបស់គណបក្ស ការខិតខំរបស់គណៈឃោសនាអប់រំខេត្ត ជាមួយការសហការរៀបចំរបស់គណៈឃោសនាអប់រំស្រុក ។
ក្នុងឱកាសនេះឯកឧត្តមបានផ្ដល់នូវមតិមួយចំនួនជាជំនួយស្មារតី ដើម្បីសិក្ខាកាមយើងយកទៅពិចារណា អនុវត្ត ដូចខាងក្រោម:
១-គឺត្រូវចងចាំថា គោលបំណងរបស់គណបក្ស មិនប្រើប្រួលឡើយ គឺប្រមូលកម្លាំងប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសន្ដិភាព ដោយមិនប្រកាន់វណ្ណៈក្នុងការរស់នៅ ។
២ ការរីកចម្រើនរបស់សង្គមជាតិ ទាមតារឲ្យមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ
៣ ត្រូវជ្រួចជ្រាបឲ្យបានច្បាសណ់ពីគណបក្សប្រជាជនកម្ពុជា អំពីមិត្ត អំពីសត្រូវ និងអំពីផ្លូវដើរដែលយើងត្រូវដើរ
៤ ទាំងអស់គ្នាត្រូវខិតខំកសាងខ្លួនជាមន្ដ្រីល្អប្រពៃនិងជាយុវជនសកម្មរបស់គណបក្សដែលប្រកបដោយលក្ខណៈ៤ យ៉ាង គឺ
– មានគោលជំហរស្មោះត្រង់ចំពោះជាតិ ចំពោះគណបក្ស និប្រជាជន
-មានទំនាក់ទំនងល្អប្រពៃរួមសុខទុក្ខជាមួយប្រេជាជន
-លើកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញកិច្ចការដែលបានប្រគល់ជូន
-ខិតខំលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីជាតិ និងមាតុភូមិ ។
៥ ត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលបានធ្វើឲ្យខេត្តកំពង់ធំយើងមានភាពរីកចម្រើន ។