ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំងដែលខ្វះខាតទឹកឱ្យអស់ពីលទ្ធភាព។
ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដែលខ្វះទឹកស្រោចស្រព និងខូចខាតជាង៣រយហិចតា ស្ថិតក្នុង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥។
លើសពីនេះលោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបង្កើតគណៈកម្មការចម្រុះក្នុងការគ្រប់គ្រងអាងទឹកនិងធ្វើការណែនាំដល់ម្ចាស់អាងស្តុកទឹកទាំងអស់ត្រូវទុកអាងសម្រាប់ស្តុកទឹកនិងបញ្ឈប់ការធ្វើស្រូវប្រាំងនៅក្នុងអាងដែលជាហេតុនាំឱ្យខ្វះខាតទឹកក្នុងការដាក់ស្រោចស្រែស្រូវយ៉ាងច្រើនថែមទៀត
លើសពីនេះទៀតលោកបានសន្យានឹងផ្ដល់ពូជដល់កសិករទាំងបួនភូមិសម្រាប់ព្រោះស្ដារឡើងវិញនៅពេលដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាកសិករបានឡើងវិញ។