នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយ លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកអភិបាលស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារភៀសសឹកចំនួន១០៤គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្ន នៅដីចំការរបស់ ឧកញ៉ា នឹម វណ្ណៈ ស្ថិតក្នុងភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះដែរ លោកជំទាវបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ផងដែរ។
លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំ និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។
អំណោយចែកជូននាឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបានសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ចំណែកអាហារហូបចុក១ថ្ងៃ ៣ពេល របស់ប្រជាជនភៀសសឹកទាំង១០៤គ្រួសារ គឺជាការឧបត្ថម្ភរបស់ឧកញ៉ា នឹម វណ្ណៈ ។





