ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកស្ទោង


ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅស្រុកស្ទោង

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ព្រឹម រដ្ឋាប្រធានគណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «វគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៤៥» ដល់ សកម្មជន យុវជន សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង ចំនួន ៥០ នាក់ ។

វគ្គអប់រំនយោបាយនេះមានគោលបំណងលើកកម្ពស់ទាំងសមត្ថភាពការងារ និងគុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស។

ក្រោយបញ្ចប់វគ្គនេះ ឯកឧត្តម ព្រឹម រដ្ឋា សង្ឃឹមថា សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់នឹងយល់ច្បាស់អំពីគោលនយោបាយគណៈបក្ស និងចំណេះដឹងថ្មីៗ ជាច្រើនដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ យកទៅចែករំលែកបន្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ខ្លួនឱ្យបានជ្រួតជ្រាបបន្ថែមទៀត អំពីគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា៕