អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ នៅស្រុកប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យ ការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧ គីឡូម៉ែត្រ មានទីតាំងពីភូមិតាអោក តភ្ជាប់ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។