សម្តេចតេជោ ហ៊ុន សែន៖នេះជាអំពើក្បត់ជាតិ ដែលកើតឡើងទាំងមេទាំងកូន និងអំពាវនាវឱ្យអាជ្ញាធរថៃចាប់ខ្លួនជនក្បត់នេះដើម្បីចាត់វិធានការតាមច្បាប់


សម្តេចតេជោ ហ៊ុន សែន៖នេះជាអំពើក្បត់ជាតិ ដែលកើតឡើងទាំងមេទាំងកូន និងអំពាវនាវឱ្យអាជ្ញាធរថៃចាប់ខ្លួនជនក្បត់នេះដើម្បីចាត់វិធានការតាមច្បាប់

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនានេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះបុគ្គលដែលបានផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ដោយសម្តេចបានហៅការសម្តែងនេះជាអំពើក្បត់ជាតិ ដែលកើតឡើងទាំងមេទាំងកូន និងអំពាវនាវឱ្យអាជ្ញាធរថៃចាប់ខ្លួនជននេះដើម្បីចាត់វិធានការតាមច្បាប់។
សម្តេចបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីបរទេស ប៉ុន្តែជនខ្លះវិញទៅសហការជាមួយបរទេស ដោយបំផ្លាញប្រទេសរបស់ខ្លួនឯង។
សម្តេចតេជោបានអំពាវនាវឲ្យអាជ្ញាធរថៃ ចាប់ខ្លួនជនដែលធ្វើអំពើបែបនេះ អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំង
កូនគឺដូចគ្នា។ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរ
កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។