មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនត្រូវបានបង្កើតឡើង, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមមុនគេ៣០០លានរៀល»


«មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនត្រូវបានបង្កើតឡើង, សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលរួមមុនគេ៣០០លានរៀល»

មូលនិធិ សុីធីអិនដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើមឡើងជាមួយការផ្សាយផ្ទាល់តាមទូរទស្សន៍CTN ។ សម្តេចតេជោ ហ៊ុន សែន សូមអរគុណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវដែលបានបង្កើតនូវកម្មវិធីនេះឡើងតាមការអំពាវនាវរបស់សម្តេច។

សម្តេចតេជោ បានអះអាងថា៖«នេះ ជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំរបស់យើង។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរអង្វែង។
យោធាត្រូវត្រៀមគ្រប់ពេល និងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរ។ ខ្ញុំ និងភរិយា សូមចូលរួមមូលនិធិនេះចំនួនចំនួន៣០០លានរៀល ជាដំណាក់កាលទីមួយ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ព និងជាមួយជាតិ និងទឹកដីរបស់យើងទាំងអស់គ្នា៕