អភិបាលខេត្តកំពង់ធំ សម្របសម្រួលបញ្ចប់វិវាទដីធ្លី នៅតំបន់វាលស្រង៉ែ ក្នុងស្រុកកំពង់ស្វាយ រវាងប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ និងប្រជាពលរដ្ឋចំនួន ១២៨គ្រួសារ ដោយឈរលើមូលដ្ឋានឈ្នះ-ឈ្នះទាំងអស់គ្នា


អភិបាលខេត្តកំពង់ធំ សម្របសម្រួលបញ្ចប់វិវាទដីធ្លី នៅតំបន់វាលស្រង៉ែ ក្នុងស្រុកកំពង់ស្វាយ រវាងប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ និងប្រជាពលរដ្ឋចំនួន ១២៨គ្រួសារ ដោយឈរលើមូលដ្ឋានឈ្នះ-ឈ្នះទាំងអស់គ្នា
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងការសម្របសម្រួលវិវាទដីធ្លី រវាងភាគីបងប្អូនប្រជាពលរដ្ឋចំនួន ៣៦៧ គ្រួសារ និងភាគីបងប្អូនប្រជាពលរដ្ឋចំនួន ១២៨ គ្រួសារ នៅលើទំហំផ្ទៃដី ១ ៦០០ ហិកតា ស្ថិតភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដែលជាទំនាស់ដ៏រាំរ៉ៃយូរណាស់មកហើយ ដែលពិធីនេះ រៀបចំឡើងនៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ។

នៅក្នុងពីធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ដោយឈរលើគោលការណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែណែនាំឱ្យអាជ្ញាធរមូលដ្ឋានឱ្យព្យាយាមដោះស្រាយវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដោយឈរលើមូលដ្ឋានឈ្នះ-ឈ្នះទាំងអស់គ្នា ដោយសន្តិវិធី។

ឯកឧត្តម បន្តទៀតថា នេះគឺជាករណីមួយដោះស្រាយវិវាទ ដោយយើងចាត់ទុកថា ឈរលើនយោបាយឈ្នះ!ឈ្នះ! ទោះបីមិនឈ្នះតាមចិត្តដែលយើងចង់បាន ប៉ុន្តែយើងអាចឈ្នះតាមអ្វីដែលយើងអាចយកបានទាំងអស់គ្នា។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណគុណដល់បងប្អូនប្រជាពលរដ្ឋទាំង ១២៨គ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំង ៣៦៧គ្រួសារ ដែលបានស្រុះស្រួលគ្នាឈរលើនយោបាយឈ្នះ!ឈ្នះ! ទាំងអស់គ្នា បញ្ចប់រឿងនេះ ហើយមានសេចក្ដីសុខផ្លូវចិត្តរៀងៗខ្លួន។ឲ្យដឹង