ស្ថានភាពទឹកជំនន់ទឹកភ្លៀងកើនឡើងលឿនមុនកាលកំណត់ បានបណ្តាលឱ្យជន់លិចប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ


ស្ថានភាពទឹកជំនន់ទឹកភ្លៀងកើនឡើងលឿនមុនកាលកំណត់ បានបណ្តាលឱ្យជន់លិចប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការរី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង កើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ការចុះពិនិត្យស្ថានភាពទឹកជំនន់នេះ នៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម បន្ថែម ថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ទឹកស្ទឹងស្ទោង និងស្ទឹងសែន កើនឡើងយ៉ាងឆាប់រហ័សប៉ះពាល់ដំណាំស្រូវរបស់ ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន កំពុងប្រឈមនឹងការលិចលង់ បើជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង៕