ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ


ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជានៅក្នុងខេត្តកំពង់ធំ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ គម្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មី

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងអគារគណបក្សធំបែបនេះ មិនមែនចៃដន្យ ឬធ្វើអគារសម្រាប់ប្រជុំនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរបស់បក្ស ក្នុងការបម្រើប្រជាពលរដ្ឋរយៈពេលវែង មិនមែនរយៈពេលខ្លីទេ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅមុខទៀត យើងជឿជាក់នូវភាពជោគជ័យ និងរឹងមាំរបស់បក្សយើង ទៅមុខរយៈពេលវែងទៀត

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ព្រោះមានកិច្ចការធំ២ គឺទី១ ពលរដ្ឋឱ្យតម្លៃលើសច្ចៈភាព របស់គណបក្សប្រជាជន ដែលខិតខំធ្វើ ទី២៖ គណបក្សប្រជាជនទោះ១០០ឆ្នាំទៀត ក៏មិនចោលបុព្វហេតុរបស់ខ្លួនទេ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខេត្តកំពង់ធំ ដែលបានគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកអំពីភាពជោគជ័យក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតយ៉ាងច្រើនលើសលុប

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋជាង ៨២ភាគរយ នៅខេត្តកំពង់ធំ បានចេញទៅបោះឆ្នោត ទោះបីជាមានការអំពាវនាវ មិនឱ្យពលរដ្ឋទៅបោះឆ្នោតក៏ដោយ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅការបោះឆ្នោត ពលរដ្ឋមួយចំនួនបារម្ភ តែឆ្នាំ២០២៣ ប្រជាពលរដ្ឋបោះឆ្នោតដោយជឿជាក់

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០១៣ នៅពេលដែលគេដឹងថា គណបក្សប្រជាជនឈ្នះ ហើយសម្តេចតេជោ​ដឹកនាំ ប្រជាពលរដ្ឋ អ្នកវិនិយោគិន មានភាពកក់ក្តៅណាស់

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកថា ប្រទេសមួយចំនួន ក្រោយបោះឆ្នោត មិនមានលំនឹងសេដ្ឋកិច្ច នយោបាយ ដូចប្រទេសកម្ពុជានោះទេ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាត្រូវការគណបក្សប្រជាជន ជាពិសេសវត្តមានរបស់ សម្តេចតេជោ ប្រធានគណបក្ស ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជំនឿទុកចិត្ត

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ការដែលប្រជាពលរដ្ឋបោះឆ្នោតឱ្យបក្សប្រជាជន មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្ត ដោយសារតែប្រជាជនយល់ថា នៅពេលដែលលំបាកគ្មាននរណាទេ ក្រៅពីបក្សប្រជាជនកម្ពុជា នៅពេលកូវីដ គ្មាននរណាចេញមុខសម្រួលដោះស្រាយ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៣ កន្លងទៅ អ្នកដែលធ្លាប់បោះឆ្នោតឱ្យបក្សផ្សេងកន្លងទៅ ក៏បានមកបោះឆ្នោតឱ្យគណបក្សប្រជាជនដែរ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អំឡុងរាលដាលកូវីដ១៩ សម្តេចគឺជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ មុនគេបង្អស់ ពេលដែលយកមកដល់ប្រទេសកម្ពុជា ហើយការចាក់នេះ មិនមែនជាការសាកថ្នាំនោះឡើយ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាមេដឹកនាំយើងខ្លាច មិនប្រើវ៉ាក់សាំងរបស់ចិនពេលនោះ ដោយរង់ចាំការប្រកាសរបស់ WHO នោះនឹងមានប្រជាជនខ្មែរស្លាប់មិនខាន

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយរៀបចំមន្ទីរពេទ្យ នៅអតីតសណ្ឋាគារ intercon រៀបចំគ្រែហើយ សម្តេចបន់មិនឱ្យមានអតិថិជន ដែលសម្តេចលើកឡើងថា ពេទ្យផ្សេងៗ ធ្វើហើយបន់ឱ្យមានអតិថិជន មានតែពេទ្យកូវីតប៉ុណ្ណោះ ដែលបន់កុំឱ្យមានអតិថិជន

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តអំឡុងកូវីដ១៩ គឺជាការសម្រេចចិត្តត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដោយយកអាយុជីវិតប្រជាពលរដ្ឋខ្មែរជាសំខាន់

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋខ្មែ ៣ដំណាក់កាលធំៗជាប្រវត្តិសាស្ត្រ ទី១៖ រំដោះពលរដ្ឋពីរបបប្រល័យពូជសាសន៍ ទី២៖ រំដោះប្រជាជនមិនឱ្យស្លាប់តទៅទៀត តាមរយៈនយោបាយឈ្នះឈ្នះ និងទី៣៖ អំឡុងកូវីដ១៩

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យរដ្ឋមន្រ្តីធម្មការសិក្សាពាក់ព័ន្ធនឹងការប្រតិបត្តិសាសនា ដោយសាសនាដែលត្រឹមត្រូវ ច្បាស់លាស់ យើងគោរព តែសាសនាដែលមិនត្រឹមត្រូវ ត្រូវតែតាមដានពិនិត្យមើលឱ្យច្បាស់

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនខ្លះចង់បានតែ Views ដោយបន្លំធ្វើរបូតនេះនោះ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យប្រុងប្រយ័ត្ន នៅពេលដែល បណ្តាញសង្គមអនុញ្ញាតឲ្យរកលុយតាមអនឡាញកាន់តែច្រើន ហើយអ្នកផលិតមាតិការ ផលិតរឿងតាមអំពើចិត្ត

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងមហាផ្ទៃតាមដានឱ្យជាប់ ចំពោះជនឆរបោកតាមអនឡាញ ដែលតែងឆក់ឱកាសផ្សេងៗ បោកប្រាស់ពលរដ្ឋ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជឿជាក់ថា ពលរដ្ឋនឹងឱ្យតម្លៃតែលើអ្វីដែលកើតឡើងនៅលើដី ដែលបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា មិនជឿលើការឃោសនានយោបាយបែបប្រជាភិថុតឡើយ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា យើងមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងនឹងខិតខំធ្វើឱ្យបានល្អឥតខ្ចោះ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់អង្គការ មិនមែនរដ្ឋនោះទេ តែយើងក៏មិនបានឱបដៃមើលនោះដែរ ទើបរដ្ឋមន្រ្តីកសិកម្មបានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាល បានគិតគូរទាំងអស់ ទោះបីជាមិនបានល្អឥតខ្ចោះ ប៉ុន្តែយើងបានខិតខំ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បក្សប្រជាជនធ្លាប់ដូរឈ្មោះ នៅឆ្នាំ១៩៥១ ដូរថ្នាក់ដឹកនាំ ប៉ុន្តែបុព្វហេតុ មិនដែលផ្លាស់ប្តូរនោះទេ ទោះបីជាប្រទេសប្រែប្រួលយាងណា ក៏បក្សមិនដែលប្រែប្រួលបុព្វហេតុនោះដែរ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការការពារសុខសន្តិភាពរបស់ប្រជាជនកម្ពុជា នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើអ្វីដែលខូចប្រយោជន៍ជាតិនោះទេ គោលនយោបាយរបស់បក្សដាក់ចេញ មិនឱ្យបំផ្លាញជាតិនោះទេ មានតែជួយជាតិ និងប្រជាជន

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិ បើអ្នកណាមិនមានផែនការបំផ្លាញខ្មែរទេ មិនគួរភ័យនោះទេ ហើយបើអ្នកដែលចង់បំផ្លាញខ្មែរ នោះអ្នកនោះមិនមែនជាខ្មែរនោះទេ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោក មានប្រទេសជាច្រើន ដែលមានច្បាប់ដកសញ្ជាតិ ហើយក្នុងនោះមានជាង១៥០ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ ចំពោះការធ្វើភេរវកម្ម និងប្រឆាំងជាតិ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើអ្នកមិនគប់គិតជាមួយបរទេស បំផ្លាញខ្មែរទេ កុំមានការព្រួយបារម្ភ អ្នកនយោបាយគេមិនដែលទៅឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិឯងនោះទេ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដកសញ្ជាតិ មិនមែនមានតែប្រទេសផ្តាច់ការទេ ប្រទេសប្រជាធិបតេយ្យក៏មានដូចគ្នា

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ថ្ងៃខាងមុខ យើងនឹងក្លាយជាអធិរាជ្យស្វាយចន្ទ ហើយខេត្តកំពង់ធំ នឹងក្លាយជាខេត្តដែលសំបូរទៅដោយការកែច្នៃស្វាយចន្ទី

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីទាញផលប្រយោជន៍ជូនខេត្តកំពង់ធំ តែមិនមែនទាញផលប្រយោជន៍ជូនចៅហ្វាយខេត្តនោះទេ

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តបណ្តាខេត្តទាំងអស់ បង្កើនសោភ័ណភាព សួនសាធារណៈ ដើម្បីប្រកួតប្រជែងគ្នា

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍៩ចំណុច ដល់ក្រុមការងារបក្សទាំងអស់ ដើម្បីធានាបានការថែរក្សា និងពង្រីកបាននូវប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស ជាពិសេស ដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០២៧ និងឆ្នាំ ២០២៨ ខាងមុខ