គណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជន របស់ប្រជាជន និង ដើម្បីប្រជាជន រួមរស់ជាមួយប្រជាជន នៅគ្រប់ដំណាក់កាល និង គ្រប់កាលៈទេសៈ រយៈពេល ៧៤ ឆ្នាំ (២១ មិថុនា ១៩៥១-២១ មិថុនា ២០២៥) ជាគណបក្សដែលធំជាងគេ និង មានប្រជាជនគាំទ្រលើសលុប
==========
ក្រោមម្លប់នៃសុខសន្តិភាព នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលគណបក្សបានបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតជូនជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
នាឱកាសដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ឯកឧត្តមប្រធាន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកបារាយណ៍ លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកយាយ លោកតា អ៊ំ ពូមីង បងប្អូនសមាជិក សមាជិកាគណបក្ស ចំនួន ៤៨៧នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។