អបអរសាទរខួប៨ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៥ ៖


អបអរសាទរខួប៨ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៥ ៖

ព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ អាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ​បានប្រារព្ធពិធីអបអរសាទរខួប៨ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅបរិវេណក្រុមប្រាសាទយាយព័ន្ធ​ ក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូច រដ្ឋមន្រ្តីស្ដីទី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្ដម​ នួន​ ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ឯកឧត្ដម​ ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ឯកឧត្ដម/លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ​ ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី បងប្អូនយុវជន សិស្ស-និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់ ដើម្បីជាការរំលឹកនូវគុណូបការៈដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវស្នាដៃដ៏ល្អឯកដល់កូនចៅជំនាន់ក្រោយ។