នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនពលករក្នុងស្រុកប្រាសាទបល្ល័ង្គចំនួន ៨៥០ គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុស្កូល ឧទ្ទិសកុសលដល់ឌួងវិញ្ញាក្ខន្ធវីរកងទ័ពដែលបានពលីជីវិតទឹកដីពីការឈ្លានពានរបស់ចោសៀមផងដែរ។
ក្នុងជំនួបនេះ លោកអ្នកឧកញ៉ា បានមានប្រសាសន៍ថា ឱកាសការងារក្នុងស្រុកឥឡូវនេះមានច្រើនណាស់ ដូច្នេះ បងប្អូនពលករមិនចាំបាច់ទៅបម្រើការងារនៅប្រទេសសៀមទៀតទេ ហើយសូមទុកចិត្តលើរាជរដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាទាំងឡាយដែលកើតចេញពីការឈ្លានពានរបស់សៀម។
ដើម្បីចូលរួមចំណែក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនពលករមួយរយៈពេលខ្លី លោកអ្នកឧកញ៉ា បាននាំយកនូវអំណោយមួយចំនួនមកចែកជូនបងប្អូនពលករគ្រប់គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក្រ មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខេ ១យួរ និងថវិកាចំនួន ១០០.០០០ រៀល៕