ល្បែងទាញព្រ័ត្រ ជាល្បែងកម្សាន្ដសប្បាយរបស់យុវជនខ្មែរ ទាំងប្រុស ស្រី ក្រមុំ កម្លោះ ។ ល្បែងនេះ គេលេងនៅរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខ ប៉ុណ្ណោះ នៅក្នុងវត្តអារាម នៅតាមបណ្ដាភូមិ ប្រសិនបើភូមិនោះ មានទីវាលល្មមលេងកើត និងមានមនុស្សច្រើន ។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែគេលេងនៅពេលយប់ដែរ ប្រសិនបើមានចង្កៀងបំភ្លឺ ឬមានពន្លឺព្រះច័ន្ទភ្លឺល្អ ។
គេយកសំភោរ ឬគងម៉ង់ ឬរគាំង សម្រាប់ទះ ឬ វាយនៅពេលទាញដំបូង និងបញ្ជើចក្នុងពេលកំពុងទាញ ដើម្បីឲ្យអ្នកទាញមានកម្លាំង ទាល់តែឃើញចាញ់ ឃើញឈ្នះទើបឈប់បញ្ជើច ៕
ល្បែងទាញព្រត្រ
