ឯកឧត្តម ជា អឿង ប្រកាសសកម្មជនយុវជនស្រុកប្រាសាទបល្ល័ង្ក


នាថ្ងៃទី១៨ ឧសភា ២០១៦ នៅស្នាក់ការបក្សស្រុកប្រាសាទបល្ល័ង្ក មានរៀបចំពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនបក្សភូមិ ឃុំ នៅទូទាំងស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ក្រោមអធិបតីភាពឯ.ឧ ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក ឯ.ឧ សុក ផេង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក ឯ.ឧ សុខ លូ អនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត។
ចំនួនសកម្មជនយុវជនទាំង៧ឃុំ និង៦៤ ភូមិនៃស្រុកប្រាសាទបល្ល័ង្កដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យផ្ទៃក្នុងបក្ស មានចំនួន៣៧៧ នាក់ ស្រី១៤៥ នាក់។
ក្នុងពិធីនេះក៏មានការហូបបាយសាមគ្គី និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ៕

13255905_271208893231174_9158111138631631038_n13241188_271208723231191_6900436664252806569_n13233033_271209133231150_398985227966811576_n13245381_271208726564524_7284652728714665355_n13226844_271209043231159_9216230824102729690_n  13245340_271208953231168_5452288397076519457_n