ព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦ លោក ឯក ហៀង ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាល័យហ៊ុនសែនបល្ល័ង្ក។
នេះគឺជាសកម្មភាពដ៏ល្អប្រសើរណាស់ សម្រាប់់ផ្តល់ឱកាសឲ្យបងប្អូនសិស្សានុសិស្ស នៅក្នុងខេត្តកំពង់ធំរបស់យើង អាចក្រេបជញ្ជក់នូវជំនាញវិជ្ជាជីវៈខ្លីៗ និងងាយរកការងារធ្វី ហើយទទួលបានប្រាក់កម្រៃខ្ពស់ ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ
។
ជាការពិតណាស់នៅក្នុងខេត្តរបស់យើងកន្លងមកខ្វះខាតនូវជាងជំនាញ ខ្វះអ្នកដែលសិក្សានូវបច្ចេកទេសខ្លីៗ ដោយសារផ្នត់គំនិតរបស់យុវជនយើងមិនសូវនិយមចូលចិត្ត ។តែពួកគាត់ភាគច្រើនចង់បានតែបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ពេលខ្លះហួសកម្រិតការងារ និងពេលខ្លះប្រជែងការងារគ្នាធ្វើ និងពិសេសទៀតខ្វះសមត្ថភាពបំពេញការងារឲ្យគេតាមកម្រិតសញ្ញាបត្ររបស់ខ្លួន៕
បងប្អូនសិស្សានុសិស្សទាំងអស់ តាមពិតចុងក្រោយនៃការសិក្សារៀនសូត្ររបស់យើង គឺស្វះស្វែងរកថវិកា ដើម្បីលើកកម្ពស់េជីវភាពខ្លួនឯង និងគ្រួសារ មិនមែនយកសញ្ញាបត្រមកអួតគ្នានោះទេ ។ ដូច្នេះអ្វីដែលសំខាន់ប្អូនអាចប្រើពេលវេលាតិច តែអាចមានជំនាញមួយច្បាស់លាស់ ក្នុងការស្រូបទាញទឹកប្រាក់ ហើយប្អូនៗក៏អាចមានលទ្ធភាពរៀនបន្តថែមទៀតផងដែរ ដោយមិនបាច់ខ្វាយខ្វល់ពីការចំណាយ៕