ឯកឧត្តម សុខ លូ ក្នុងទិវាប្រារព្ធខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា


អាជ្ញាធរខេត្តប្រារព្ធខួបលើកទី៩ ទិវា អតីតយុទ្ធជនកម្ពុជា
………………………………………………………………………………………
យោងសារាចរណែនាំលេខ ០៧ សរ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជាលើក
ទី ៩ រាជរដ្ឋាភិបាលជានិច្ចកាល តែងចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះរបស់អតីតយុទ្ធជន
កម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាគម្រូវីរភាពស្នេហាជាតិ និងជាគុណបំណាច់ដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ។
ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ
ខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ ដោយមានការ
ចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអតីតយុទ្ធជនពលីពិការប្រមាណជាង ១៤៥ នាក់ ស្រី ១៥ នាក់។ ពិធីនេះបាន
រៀបចំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តដែលប្រព្រឹត្តិទៅនៅតំបន់សឹករងកំពង់ធំ។ លោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអាននូវរបាយការណ៍សង្ខេបពីសកម្មភាព
ការងារអតីតយុទ្ធជន និងការងារសមាគមអតីតយុទ្ធជនកម្ពុជាឆ្នាំ ២០១៥ -២០១៦ កន្លងមក ។ ឯកឧត្តម សុខ លូ បាន
អានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានប្រសាសន៍ថា
ទិវាខួបលើកទី ៩ ទិវា អតីតយុទ្ធជនកម្ពុជាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គឺ យើងមានសុខសន្តិភាពពេញ
បរិបូរណ៍ក៏ដោយសារបងប្អូនយុទ្ធជនហ៊ានពលីជីវិតបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រទេសជាតិមាតុភូមិ។
យើងត្រូវនឹកឃើញនូវគុណូបការៈរបស់គាត់ ហើយកុំឲ្យក្មេងៗជំនាន់ក្រោយបំភ្លេចអតីតយុទ្ធជនរបស់យើង។ បងប្អូនបានជួបនិងសង្គ្រាមផ្ទៃក្នុង បានធ្វើឲ្យបងប្អូនខ្លះត្រូវបាត់បង់ជីវិត ព្រាត់ប្រាស់គ្រួសារ កំព្រាឪពុកម្តាយ ខ្លះត្រូវធ្លាក់ខ្លួនពិការ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះរួមសហការសាមគ្គីជាធ្លុងមួយដើម្បីថែរក្សាកេរដំណែលលើកស្ទួយវប្បធម៌ប្រពៃណីសាសនា និងទឹកដីឲ្យបាននៅគង់វង្ស ។ ក្នុងទិវានេះមានគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនទូទាំង
ប្រទេសមានការយល់ដឹងកាន់តែទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន
លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីសេ្នហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ
ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឲ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះ
មុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។ ចុងបញ្ចប់ឯកឧត្តមបានចែកជូននូវថវិកាដល់បងប្អូនយុទ្ធជនចំនួន ៥០ នាក់ក្នុងមួយ
នាក់ ទទួលបានថវិកា ២០,០០០ រៀល ផងដែរ៕

13428533_716114848535624_2807698563679470295_n13407108_716114891868953_8043754792858912314_n 13412930_716114971868945_9077917829709372788_n13407148_716115151868927_8438169639317816364_n   13435590_1790214737931751_1644451367912783920_n 13445495_716115225202253_4385060738659689795_n 13445709_1790214494598442_3970890173581397646_n