ឯកឧត្តម គង់ វិមាន ក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្ស នៅស្រុកស្ទោង


នៅថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ ២០១៦ ឯកឧត្តម គង់ វិមាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណ
១,៣០០ នាក់ ស្រី ៣០៣ នាក់ ចូលរួមខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្យប្រជាជនកម្ពុជា ស្ថិតនៅវិទ្យាល័យរស្មីសោភ័ណ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង។ ឯកឧត្តម គង់ វិ មាន បានមានមតិសំណេះ
សំណាល និងធ្វើការផ្ដាំផ្ញើនាឱកាសនោះ ដោយបានលើកឡើងថា ការចាប់បដិសន្ធិរបស់គណបក្យប្រជាជនកម្ពុជា កាលពីមុន គឺមានឈ្មោះបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រវត្តិ និងប្រពៃណីក្នុងការបម្រើប្រទេសជាតិ និងមានការតស៊ូយ៉ាងស្វិតស្វាញបំផុតឆ្លងដំណាក់កាលលំបាកគ្រប់បែបយ៉ាង កម្មាភិបាល យុទ្ធជន យុទ្ធនារី បានពលីគ្រប់បែបយ៉ាង អស់
រយៈពេល ៦៥ ឆ្នាំ រហូតមកទល់បច្ចុប្បន្ននេះ។ មានតែគណបក្យប្រជាជនតែមួយគត់ ដែលបានធ្វើការទប់ស្កាត់ការវិលត្រឡប់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយរក្សាបាននូវស្ថភាពនយោបាយ មានសន្ដិភាពពេញលេញ និងស្ថេរភាព សុវត្តិភាពទូទាំងប្រទេស ដែលបង្កឲ្យប្រទេសយើង ស្ដារ និងកសាង អភិវឌ្ឍ លើគ្រប់វិស័យរហូតមកទល់ពេលបច្ចុប្បន្ននេះ ។ដូច្នេះយើងទាំងអស់គ្នាត្រូវសាមគ្គីជួយរក្សានូវសន្តិភាពឲ្យបានគង់វង្ស ។ ក្រោយចប់កម្មវិធី
ឯកឧត្តម បានចុះពិនិត្យមើលការជួសជុលផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១,៥០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ជាអំណោយ
របស់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ចាប់ពីផ្លូវជាតិចូលវត្តត្រែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា និងបន្តធ្វើ
ការដោះស្រាយជូនប្រជាពលរដ្ឋដោយជួយតបណ្តាញអគ្គិសនីចូលក្នុងវត្ត និងភូមិទួលដំណាក់ ឃុំចំណារក្រោម ឲ្យបាន
រួចរាល់យ៉ាងយូរ ១០ ថ្ងៃ ដែលមានប្រវែង ១,២០០ ម៉ែត្រ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

13516643_524016857782547_6314233572782535137_n13532972_524016994449200_7685024776508954484_n

13528728_524016824449217_4489923145447112683_n 13590290_524016927782540_1935364050943187396_n