ប្រជាពលរដ្ឋចំនួន ៤១ គ្រួសារ ស្នើសុំប័ណ្ណកម្មសិទ្ធិស្របច្បាប់


ប្រជាពលរដ្ឋចំនួន ៤១ គ្រួសារដែលរស់នៅលើដីរបស់មន្ទីរកសិកម្មខេត្ត តាំងពីឆ្នាំ ១៩៨០ ស្ថិតក្នុងភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ បាននាំគ្នាមកកាន់សាលាខេត្ត សំណូមពរឲ្យជួយផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តប្រាប់ថា ដីជិត ៩ ហិកតានេះ គឺជាដីរបស់រដ្ឋ មន្ទីរពុំមានសិទ្ធិសម្រេចនោះទេ ហើយក៏បានធ្វើរបាយការណ៍ជូនក្រសួងរួចដែរ។
ទោះបីពុំទាន់មានភ្លើងខៀវក៏ដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត មានប្រសាសន៍ថា អាជ្ញាធរខេត្តនៅខាងបងប្អូនប្រជាពលរដ្ឋជានិច្ច តែសូមពន្យាពេលតែបន្តិចទៀត រង់ចាំអាជ្ញាធរពិភាក្សាឲ្យបានច្បាស់លាស់ និងនាំយកសំនូមពរនេះមកប្រជុំដោះស្រាយជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីស្នើសុំទៅក្រសួងកសិកម្មសម្រេច៕

14054947_1767233373544642_2748947803308783805_n14021505_1767233390211307_6337772792870793717_n  14089289_1767233436877969_387911756000302710_n14064002_1767233293544650_7441832884135305099_n