ទឹកចិត្តប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសហគមន៍


ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត បានចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួសជុលផ្លូវចាស់ចំនួន ៣ ខ្សែ ដែលខ្សែទី ១ មាន ៥៥០ ម ខ្សែទី ២ មានប្រវែង ១១៥០ ម និងខ្សែទី ៣ ប្រវែង ៦៥០ ម នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៦។លោក ឆិន សំអុន មេភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ជាអ្នកសម្របសម្រួលកម្មវិធីនេះ បានឲ្យដឹងថា ក្រោមការផ្តួចផ្តើមគំនិត របស់ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការវត្តក្តីដូងដែលមានព្រះអង្គ ជ សុចាយ ជាអ្នកដឹកនាំ និងគំនិតយោបល់របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិតាមរយៈមេភូមិ ក៏ស្រុះស្រួលគ្នាបង្កើតគណៈកម្មការជួសជុលផ្លូវនេះឡើង។ ជាមួយប្រសាសន៍លាយដោយស្នាមញញឹមរបស់មេភូមិរូបនេះដែរ បានឲ្យអ្នកយកព័ត៌មានគណបក្សខេត្តដឹងថា ការជួយឧបត្ថម្ភកម្មវិធីជួសជុលនេះ គឺបានមកពីឯកឧត្តម ជា វ៉ាន់ចាន់ គណ់ៈកម្មការវត្តក្តីដូងតាមរយៈព្រះអង្គ ជ សុចាយ ពិសេស គឺប្រជាពលរដ្ឋក្នុងភូមិទាំងមូល ដែលលោកមានជាកម្លាំងជួយ និងគោយន្ត ត្រាក់ទ័រ អាប៊ុល និងមានដល់ អាអ៊ិច ផងដែរ។ ទឹកចិត្តជ្រះថ្លា និងសន្តានចិត្តចួលរួមរបស់បងប្អូន ជាកម្លាំងចិត្ត និងជាគម្រូដ៏ល្អសម្រាប់បងប្អូនយើងជាជនរួមជាតិ។ ឯកឧត្តមអភិបាល រីករាយ និងបានចូលរួមជួយជាថវិកាមួយចំនួន ដើម្បីចំណាយលើការហូបចុករបស់បងប្អូនដែលមានចំនួនរាប់រយនាក់ផងដែរ៕

IMG_9577IMG_9533 IMG_9619  IMG_9603IMG_9548