ពីធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្ត


នារសៀលថ្ងៃអាទិត្យទី ៨ ខែមករា ឆ្នាំ ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត បានប្រារព្ធពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ គឺឯកឧត្តម អ៊ុត សំអន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានសម្រួលភារកិច្ច និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបានតែងតាំងថ្មី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី ២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបណ្ឌិត បានអញ្ជើញមានមតិសំណេះសំណាល ដោយបញ្ជាក់ថាក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសួរ សុខទុក្ខអង្គពិធីទាំងមូលប្រកបដោយមនោសញ្ចេតនា នឹករលឹក និងគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត។ ថ្ងៃនេះ យើងជួបជុំគ្នានៅកន្លែងនេះដើម្បីធ្វើពិធីផ្ទេរតំណែង ឯកឧត្តម អ៊ុត សំអន និងជំនួសដោយឯកឧត្តម សុខ លូ ប្រធានគណបក្សចូលថ្មី។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនពរ និងសូមអំពាវនាវមន្ត្រីគណបក្ស និងសមាជិកសមាជិការគណបក្សទូទាំងខេត្ត សាមគ្គីធ្លុងមួយជុំវិញគណបក្ស សាមគ្គីជាធ្លុងមួយ ជុំវិញគណៈកម្មាធិការបក្ស និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ដើម្បីបុព្វហេតុរួមនៃគណបក្សយើង ៕

img_4632img_4623 img_4575img_4579    img_4653img_4683