ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិគ្រឹះក្នុង ភូមិត្រពាំងស្វាយឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបារាយណ៍ និងមានការចូលរួមពី ឯកឧត្តមប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អស់លោកក្នុងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបារាយណ៍ សរុបចំនួន៤៥នាក់ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងបានបញ្ជាក់ ជូនថា កិច្ចប្រជុំនៅពេលនេះ គឺដើម្បីត្រៀមលក្ខណៈ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នៅឆ្នាំ២០១៨ខាងមុខ ។ ដើម្បីស្វែងយល់អំពីសតិអារម្មណ៍ប្រជាជន បញ្ហាប្រឈម សំណូមពរជាក់ស្តែងនៅភូមិឃុំ និងពង្រឹងក្រុមការងារឲ្យមានភាពស៊ីសង្វាក់គ្នា សកម្មការងារ ចុះដល់ក្រុមប្រឹក្សា ដល់ភូមិ ។