ព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៧ នៅភូមិគ្រឹះក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ បានអញ្ជើញទទួលជួបសំណេះសំណាលការងារ សួរសុខទុក្ខជាមួយលោកតា ជាព្រឹទ្ធាចារ្យ (ក្រុមស្នូលរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល) តំណាងមកពី១៨ឃុំ ក្នុងស្រុកបារាយណ៍ ចំនួន២០នាក់ និងបានចូលរួមផងដែរ ដោយលោកអនុប្រធានគណៈប្រចាំការគណបក្ស ស្រុកបារាយណ៍ ។
តាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមបណ្ឌិត លោកតាព្រឹទ្ធាចារ្យ តំណាងមកពី១៨ឃុំ ក្នុងស្រុក ក៏ដូចគណបក្សស្រុក បានអញ្ជើញមានប្រសាសន៍រាយការណ៍សង្ខេប អំពីស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន ជូនកិច្ចសំណេះសំណាលនេះ ។
បន្ទាប់ពីស្តាប់សេចក្តីរាយណ៍រួចមក ឯកឧត្តមបណ្ឌិត បានអញ្ជើញមានប្រសាសន៍ បកស្រាយជូនអំពីការវិវត្តថ្មី នៃសភាពការណ៍នយោបាយក្នុងប្រទេស នយោបាយសកលលោក អំពីប្រៀបខ្លាំង ប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ជាក់ស្តែងការទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ កន្លងមក ហើយយើងទាំងអស់គ្នាត្រូវចូលរួមរក្សាប្រៀបឈ្នះនេះ និងបង្កើនប្រៀបឈ្នះថែមទៀត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នៅថ្ងៃ អាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យទទួលបានជ័យជម្នះជាស្ថាពរ ។
ឯកឧត្តមបណ្ឌិត សំណេះសំណាលជាមួយព្រឹទ្ធាចារ្យ នៅភូមិគ្រឹះត្រពាំងស្វាយ
