ព្រឹកថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្ត កំពង់ធំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមការងារចុះជួយខេត្តកំពង់ធំ ប្រចាំខែតុលា ។
បន្ទាប់ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញមានប្រសាសន៍បើកអង្គប្រជុំរួចមក អង្គប្រជុំបានស្តាប់សេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផលការងារក្នុងខែតុលា ឆ្នាំ២០១៧ និងទិសដៅភារកិច្ចសម្រាប់រយៈពេលបន្តដែលអានដោយ ឯកឧត្តម សុខ លូ ប្រធានគណបក្សខេត្ត ។ អង្គប្រជុំដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការចូលរួមយោបល់បំពេញបន្ថែម លើសេចក្តីព្រាងរបាយការណ៍ ដើម្បីជាបទពិសោធន៍យកទៅអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានអញ្ជើញមានប្រសាសន៍ជូនអង្គប្រជុំនូវអនុសាសន៍ដឹកនាំ និងបកស្រាយអំពីសភាពការណ៍វិវត្តថ្មីៗ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមការងារ និងគណបក្សខេត្តគ្រប់ជាន់ថ្នាក់ បន្តអនុវត្តការងារគណបក្សទទួលបានជោគជ័យផងដែរ ៕