ឯកឧត្តម សុខ លូ ប្រធានបក្សខេត្ត សំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ទំាងពេញសិទ្ធិ បម្រុងទំាងអស់ ក្នុងក្រុងស្ទឹងសែន និងស្រុកប្រាសាទបល្ល័ង្ក

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំ ទំាងពេញសិទ្ធិ បម្រុងទំាងអស់ ពេលព្រឹកនៅក្រុងស្ទឹងសែន និងពេលរសៀលនៅស្រុកប្រាសាទបល្ល័ង្ក។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមឲ្យមន្ត្រីគណបក្សទំាងអស់ ត្រូវគោរពតាមគោលការណ៍របស់របស់គណបក្សប្រជាជនកម្ពុជា “មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ សមូហភាពដឹកនាំ តែបុគ្គលជាអ្នកទទួលខុសត្រូវ”។ ម្យ៉ាងវិញទៀត សូមក្រុមការងារទំាងអស់ មិនត្រូវមានការរើសអើងនូវសមាជិកគណបក្សដែលទើបនឹងចូលថ្មីនោះទេ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំធ្វើការងារបម្រើប្រជាជន ត្រូវបង្កើនការចុះមូលដ្ឋានទ្វេរដងដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខ និងស្តាប់សំណូមពររបស់ពួកគាត់ ក្នុងការដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបន្ថែមទៀតថា សូមឲ្យសមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ជូនគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង។

photo_2017-11-28_15-01-39 photo_2017-11-28_16-33-28photo_2017-11-28_16-33-29photo_2017-11-28_16-33-48photo_2017-11-28_15-01-44 photo_2017-11-28_15-01-46 photo_2017-11-28_15-01-50   photo_2017-11-28_16-33-38