ផ្លូវលេខ ៥០ C តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង


ផ្លូវលេខ ៥០C តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តកំពង់ឆ្នាំង គឺជាផ្លូវមួយដែលឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។
ការរដ្ឋានសាងសង់ផ្លូវលេខ ៥០C បានកំពុងសំរុកធ្វើ ដែលមានប្រវែង ៥៣គីឡូម៉ែត្រ ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប ដែលតភ្ជាប់ពី ផ្លូវជាតិលេខ ៦ នៃខេត្តកំពង់ធំ នៅចំណុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនទៅកាន់ទីរួមខេត្តកំពង់ឆ្នាំងស្រុកកំពង់លែង ដែលផ្លូវមួយខ្សែនេះជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានហើយឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន ចុះត្រួតពិនិត្យ ដោយផ្ទាល់លើ ការរដ្ឋានសាងសង់ផ្លូវលេខ ៥០C ឆ្លងកាត់បឹងទន្លេសាប តភ្ជាប់ពី ផ្លូវជាតិលេខ ៦ នៃខេត្តកំពង់ធំ ទៅកាន់ទីរួម ខេត្តកំពង់ឆ្នាំង ដែលផ្លូវមួយ ខ្សែឆ្លងកាត់កណ្តាលប្រទេសកម្ពុជា មានប្រវែងត្រឹមតែ ៥៣ គីឡូម៉ែត្រប៉ុណ្ណោះ។ ហើយផ្លូវមួយខ្សែនេះដែរ អាចនិយាយបានថាជាផ្លូវប្រវត្តិសាស្រ្តមួយដែលអាចបំព្រួញពី ចម្ងាយដ៏ឆ្ងាយជាង ១០០ គីឡូម៉ែត្រ ឲ្យនៅសល់ត្រឹមតែ ៥៣ គីឡូម៉ែត្រ គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀត បើគិតពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ ៦ ទីរួមខេត្តកំពង់ធំ មានត្រឹមតែ១៩គីឡូម៉ែត្រ ប៉ុណ្ណោះ និងផ្លូវរបស់ខេត្តកំពង់ឆ្នាំងមានប្រវែង៣៤ គីឡូម៉ែត្រ ។ផ្លូវនេះកំពុងធ្វើការរដ្ឋាន ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលចែកចេញជាពីរកំណាត់ផ្លូវ គឺចាប់ពីផ្លូវជាតិលេខ ៦ ទៅរហូតចម្ងាយ ៧ គីឡូម៉ែត្រ ជាផ្លូវកៅស៊ូ លុះចាប់ពីគីឡូម៉ែត្រទី៧ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គឺជាផ្លូវបេតុង ពន្លិចទឹក ដែលមានបាតក្រោម៨ម៉ែត្រ និងខ្នងផ្លូវសាច់បេតុងរហូតដល់ទៅ៦ ម៉ែត្រ គឺមានភាពធំទូលាយ ក្នុងការធ្វើចរាចរណ៍ទៅវិញទៅមក ក្រៅពីនេះទៅទៀត ផ្លូវនេះ
វាជាផ្លូវ មួយដែលបម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ច និងជាផ្លូវតភ្ជាប់ភ្ញៀវទេសចរណ៍ លើរមនីយដ្ឋាននៃខេត្តទាំងពីរផងដែរ។
ក្នុងសមិទ្ធផលថ្មីដែលទទួលបាននេះ ឃើញប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមក ជារឿយៗ បើទោះបីជា ផ្លូវមួយខ្សែនេះកំពុងតែដាក់ការដ្ឋានសាងសង់ក៏ដោយ។ ភាពទទួលបានប្រសិទ្ធិផលដ៏អស្ចារ្យនេះ ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយភាពសប្បាយរីករាយ ជាក់ស្តែង លោក គង់ ស៊ីម ជាកសិករធ្វើដំណើរឆ្លងទៅ មកនៅលើផ្លូវនេះ បានលើកឡើងថា ផ្លូវមួយខ្សែនេះពិតជាអាចជួយសម្រួលដល់ការធ្វើដំណើរ បានរហ័ស និងចំណាយពេលវេលាតិច ព្រមទាំងផ្តល់នូវភាពងាយស្រួលក្នុងការដឹកជញ្ជូននូវកសិផលរបស់ពួកគាត់បាន ងាយស្រួលជាងមុន ហើយរាល់ដំណាំ និងស្រូវអង្កររបស់ពួកគាត់ដែលធ្វើបានងាយស្រួលលក់ និងមានទីផ្សារជាងមុនផងដែរ។ម៉្យាងវិញទៀតលោកបានអរគុណ និងកោតសរសើរនូវសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបានផ្តល់ឲ្យសម្រាប់ប្រជាពលរដ្ឋជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជារាស្ត្រដែលជួបការលំបាក ចុងក្រោយគាត់បានប្តេជ្ញាជួយថែរក្សានូវផ្លូវ ព្រមទាំងអំពាវឲ្យបងប្អូនជាអ្នកប្រើប្រាស់ផ្លូវនេះជួយថែរក្សាផ្លូវ ក្នុងការប្រើប្រាស់បានយូរអង្វែង។

photo_2018-03-19_16-50-56 (2)photo_2018-03-19_16-50-53   photo_2018-03-19_16-51-00 photo_2018-03-19_16-51-02