កំពង់ធំ, ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ក្រុងស្ទឹងសែនបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅសង្កាត់កំពង់ធំក្រោមអធិបតី លោក គឹម សួរ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ហុក រិន អភិបាលក្រុងស្ទឹងសែន ព្រមទាំង សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងទាំងអស់ រួមជាមួយប្រជាពលរដ្ឋចំនួន១១៤នាក់ ស្រី៦៨នាក់។កិច្ចពិគ្រោះយោបល់ទទួលបានសំណូមពរចំនួន ៦ រួមមាន៖
១. សំណើជួយសាងសង់របាំងទឹកចំនួន ២ កន្លែង
២. សំណើជួយសាងសង់ស្ពានឈើស្ថិតនៅក្នុងភូមិទី ១
៣. ជួយរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានប្រសើរជាងនេះ
៤. សំណើជួយរៀបចំកាកសំណល់ឲ្យបានល្អ
៥. រាល់ការសាងសង់ត្រូវឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធនានា
៦. ត្រូវមានលូបង្ហូរទឹកស្អុយចេញពីក្រុងឲ្យបានល្អ
ដំណើរការកិច្ចពិភាក្សាមានការចូលរួមមតិយោបល់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
(ប្រភពពី លោក ជូ ប៊ុនរី)