ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សស្រុកប្រាសាទសំបូរ និងសណ្តាន់


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ ដែលអមដំណើរពី ឯកឧត្តម អស់លោក ក្នុងជួរគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំ ផងនោះ នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ បានអញ្ជើញជាអធិបតីកិច្ចប្រជុំ ជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ព្រម ទាំងប្រធានក្រុមការងារចុះជួយស្រុក ឃុំ-សង្កាត់ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យត្រឹមត្រូវតាមប្រតិទិនការងាររបស់ គ.ជ.ប ។
កិច្ចប្រជុំរៀបចំនៅសាលប្រជុំស្នាក់ការគណបក្សស្រុកសណ្តាន់ នៅពេលព្រឹក និងពេល រសៀល នៅស្នាក់ការគណបក្សស្រុកប្រាសាទសំបូរ ។

31960540_554947848220438_2449358229013004288_n 32104770_554947858220437_8495680074400399360_n

32073471_554947831553773_7485431151369125888_n32087441_554947868220436_4935422416768729088_n