ផ្ទះថ្មីដែលជាខ្នងផ្ទះទី ៧៧ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន


អតីតយុទ្ធជនពិការជើងទាំងពីរនៅក្នុងសមរភូមិត្រូវបានទទួលផ្ទះថ្មីដែលជាខ្នងផ្ទះទី៧៧ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ។
លោកពលទោ ព្រំ កាក់ អាយុ៥០ ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨៧ នៅអង្គភាពកងពលេខ៥ ចាស់ ។ បច្ចុប្បន្នបានទទួលប្រាក់បៀវត្សប្រចាំខែពីរាជរដ្ឋាភិបាលចំនួន ៤៧០,០០០ រៀលផងដែរ។
លោកពលទោ ព្រំ កាក់ ពិការជើងទាំងពីរដោយសារជាន់មីន៦៩ នៅសមរភូមិអូរសាលា ខាងក្រោមស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣។
នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ផ្ទះខ្នងទី៧៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន ជូនលោក ព្រំ កាក់ និងក្រុមគ្រួសារ ដែលមានកូនចំនួន ០៣ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ បច្ចុប្បន្នរស់នៅភូមិជីឱក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ផ្ទះថ្មីនេះមានទំហំ ៤មx៦ម ចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៧,៦២០,០០០រៀល គិតទាំងថ្លៃឈ្នួលជាង ។
ក្នុងសំណេះសំណាលប្រគល់ផ្ទះថ្មីនេះដែរ ឯកឧត្តម និង ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាម្ពុជាខេត្តកំពង់ធំ និងស្រុកបារាយណ៍ បានពាំនាំនូវអំណោយសម្តេចតេជោ ហ៊ុន សែនប្រគល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន៥០ គ.ក្រ , មីយើងចំនួន ០២ កេស , មុងជ្រលក់ថ្នាំចំនួន ០២ ទឹកត្រី ទឹកស៊ីអ៉ីវចំនួន ០២ យួរ និងថវិកាចំនួន២៨០,០០០រៀល ។