ព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៥ ខេត្តកំពង់ធំ មានការរៀបចំដង្ហែក្បួនប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ( ២៦ មិថុនា ឆ្នាំ ២០១៥) ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ទីរវិស័យជុំវិញខេត្ត សិស្សានុសិស្ស និស្សិត សរុបប្រមាណ ៨៥០នាក់។