ការផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៨ អាណត្តិទី ៥


ព្រឹកថ្ងៃអាទិត្យ ទី ២៨ ខែមិថុនា ឆ្នាំ ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ មានកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៨ អាណត្តិទី ៥  ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ធំ។ ក្នុងនោះដែរមានសមាជិកក្រុមការងារថ្នាក់កណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុង ប្រធាន អនុប្រធានអង្គការចាត់តាំងគណបក្សនៅតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សរុបចំនួន ១០៤ នាក់ (ស្រី ១០ នាក់) បានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់។ ក្រៅពីខ្លឹមសាររួមនៃលទ្ធផលសន្និបាតនោះ ឯកឧត្តម បណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានផ្តាំផ្ញើក្នុងសន្និបាត ។

(ដោយ ឃាត់ វុទ្ធី)