ព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៥ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងរាជពិធីបុណ្យរុក្ខទិវា នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ អមព្រះរាជដំណើរ ដោយសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងមន្រ្តីរាជការ កងរាជអាវុធហត្ថ សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហម យុវជនកាយឬទ្ធិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ៧,០០០ នាក់ បានចូលរួមយ៉ាងកុះករ និងសប្បាយរីករាយជាពន់ពេក។ ក្នុងនោះដែរព្រះអង្គបានព្រះរាជប្រទាននូវព្រះរាជអំណោយផ្ទាល់របស់ទ្រង់ដល់អង្គភាពនានា និងលោកតាលោកយាយផងដែរ។
ព្រះរាជពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៥
