ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ចំនួនប្រមាណជា ៩០៦ នាក់


ព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនបក្សខេត្ត បានបន្តជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ចំនួនប្រមាណជា ៩០៦ នាក់ ។ ដូចនៅតាមបណ្តាក្រុង ស្រុក មួយចំនួនកន្លងមកដែរ ឯកឧត្តម បន្តផ្សព្វផ្សាយអំពីគោលនយោបាយបក្ស និងពង្រឹងយុវជនដែលជាទំពាំងស្នងឫស្សី និងជាសរសទ្រូងដ៏សំខាន់សម្រាប់បក្ស និងប្រទេសជាតិនាពេលខាងមុខ ។ ឯកឧត្តមមានប្រសាសន៍ថា យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែជាយុវជនដែលខ្លាំង និងមានសមត្ថភាព ដើម្បីបន្តដឹកនាំបក្ស និងមប្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង!

ដូច្នេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែស្វែងយល់អំពីគោលនយោបាយរបស់បក្ស និងខិតខំចុះមូលដ្ឋាន ជួបប្រជាពលរដ្ឋ ជាពិសេសក្នុងពេលយុទ្ធនាការបោះឆ្នោត ជួយពន្យល់ពួកគាត់នូវចំនុចសំខាន់ៗមួយចំនួនសម្រាប់ពេលបោះឆ្នោត ដូចជា ពិនិត្យសន្លឹកឆ្នោត របៀបគូសសន្លឹកឆ្នោត និងសាកល្បងឲ្យគាត់គូសចំសញ្ញាគណបក្សប្រជាជនកម្ពុជា រូបទេវតាបាចផ្កា លេខរៀងទី២០ ជាដើម ។ល។…មិនត្រូវសរសេរជាលេខ ឬជាអក្សរ ឬហត្ថលេខា ឬជាពាក្យអ្វី នៅលើសន្លឹកឆ្នោត និងមិនត្រូវគូសសាកទឹកប៊ិច នៅលើសន្លឹកឆ្នោតទាំងខាងមុខ និងខាងខ្នងឡើយ ដែលនាំឱ្យសន្លឹកឆ្នោតត្រូវចាត់ទុកជាមិនបានការ។
ឯកឧត្តម បញ្ជាក់ថែមទៀតថា ការបោះឆ្នោតអាណត្តិទី៦នេះ គឺមានរយៈពេលតែ១ថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ ដូច្នេះសូមអញ្ជើញចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដោយសមាជិកគណបក្សប្រជាជនម្នាក់ ប្រែក្លាយជាសន្លឹកឆ្នោតបានការមួយសន្លឹកជូនបក្ស ។

គណបក្សប្រជាជនកម្ពុជាឈ្នះ គណបក្សនឹងបន្តពង្រឹងមន្ត្រីរបស់ខ្លួនឲ្យកាន់តែមានសមត្ថភាព ដើម្បីបន្តដឹកនាំ ឲ្យបានកាន់តែល្អប្រសើរ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ដោយអនុវត្តឈរលើអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់ ៕
ជយោ! គណបក្សប្រជាជនកម្ពុជា! មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ!!!