ឯកឧត្តម សុក ផេង ចុះទៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក


ឯកឧត្តម សុក ផេង អនុប្រធានក្រុមការងារថ្នាក់កណ្តាល
ចុះជួយខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយស្រុកប្រាសាទ
បល្ល័ង្ក និងជាប្រធានក្រុមចុះជួយឃុំដូង ស្រុកប្រាសាទ
បល្ល័ង្ក បានដឹកនាំកិច្ចប្រជុំប្រចាំខែនៅទីស្នាក់ការគណបក្ស
ឃុំដូង ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៥ ។សមាសភាពចូលរួមមានក្រុម
ការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់
ស្រុក ប្រធាន អនុប្រធានគណបក្សឃុំ និងភូមិសរុប ៣១
នាក់ ស្រី ៣ នាក់ ។ កិច្ចប្រជុំបានដោះស្រាយថវិកាចំនួន ១,៣១០.
០០០ រៀល ដើម្បីដោះស្រាយក្នុងបក្ស។ បន្ទាប់មកក្រុមការងារ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិក្របៅ ដោយនាំយកថវិកា និងគ្រាប់ពូជចែកជូនប្រជាពលរដ្ឋដែលខ្វះខាតផ្ទាល់ និងគ្រោងសាងសង់លំនៅដ្ឋានជូនស្ត្រីម៉េម៉ាយឈ្មោះចឹក ជា ជាមេគ្រួសារដែលគ្រួសារនេះមានសមាជិកសរុបចំនួន ១០ នាក់ក្នុងនោះដែរមានសមាជិកម្នាក់ជាមនុស្សវិកលចរិកផងដែរ ៕

11822394_1658455841107642_7958441324372861550_n

11061714_1658455977774295_6779497945614770425_n11813295_1658456124440947_6648455776981775484_n11825622_1658456414440918_5217642961076047717_n     11828788_1658456384440921_6220428209843785958_n