ឯកឧត្តម គង់ វិមាន លើកឡើងពីបញ្ហាជុំវិញផ្សារស្ទោង


ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៥ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំការប្រជុំពិភាក្សាជាមួយអជ្ញាធរស្រុក/ឃុំ មន្ទីរជំនាញ និងបងប្អូនតំណាងអាជីវករផ្សារស្ទោង សរុបចំនួន ៣០ នាក់លើរបៀបវារៈ ៤ សំខាន់ៗ ដូចជាការរៀបចំបណ្តាញអគ្គីសនីក្នុងផ្សារ, ការរៀបចំប្រព័ន្ធទឹកការពារអគ្គីភ័យជុំវិញផ្សារស្ទោង, ការដាក់កាមេរ៉ាសុវត្ថិភាពជុំវិញផ្សារស្ទោង, បញ្ហាភាស៊ី និងអនាម័យ, នៅសាលាស្រុកស្ទោង ។ បន្ទាប់ពីការរាយការណ៍របស់លោក ព្រិម រដ្ឋា អភិបាលស្រុក និងកិច្ចពិភាក្សាលើបញ្ហាប្រឈមជុំវិញផ្សារស្ទោងរួចមក ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា បញ្ហាអគ្គីសនីត្រូវប្រគល់ជូនមន្ទីររ៉ែ និងថាមពល ទទួលលើការងារបច្ចេកទេសកុងទ័រ និងការតខ្សែភ្លើងពីខាងក្រៅចូលក្នុងផ្សារ ។ ចំពោះបញ្ហាទឹកស្អាតប្រគល់ជូនទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម សហការណ៍ជាមួយរដ្ឋាករទឹកស្រុកស្ទោង ដោយសិក្សាទៅលើឧបករណ៍កុងទ័រ និងពិនិត្យទីតាំងសមស្របនៅជុំវិញផ្សារ។ ចំណែកការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្សារប្រគល់ជូនអជ្ញាធរស្រុក អធិការដ្ឋាននរគរបាល ប៉ុស្តិ៍ រដ្ឋបាលសិក្សាច្រកផ្សារ និងសម្ភារៈ ព្រមទាំងទីកន្លែងបំពាក់កាមេរ៉ា ដើម្បីធានាបាននូវសុវត្ថិភាព។ អនាម័យត្រូវបង្កើតក្រុមការងារ ដើម្បីរៀបចំទីកន្លែងដាក់សំរាម ធ្វើយ៉ាងណាឲ្យមានសោភណភាពទីផ្សារ និងសុខុមាលភាព។ ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់អជ្ញាធរ ក៏ដូចជាអ្នកតំណាងអាជីវករផ្សារទាំងអស់ត្រូវមានឆន្ទៈក្នុងការអនុវត្តនូវគោលការណ៍ ដែលបានដាក់ចេញខាងលើ ព្រមទាំងជួយធ្វើយ៉ាងណាបម្រើ និងសម្រួលដល់បងប្អូនអាជីវករ និងអតិថិជនឲ្យបានល្អក្នុងបុព្វហេតុសេវាសាធារណៈ៕

11870700_1659120317707861_304489654524256146_n

  11870785_1659120711041155_3294234175567038855_n11846560_1659120341041192_2206921293715013516_n