ឯកត្តមបណ្ឌិត ជា ចាន់តូ ណែនាំក្រុមការងារ និងគណៈកម្មាធិការគណបក្សឃុំ ខិតខំអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងជំនឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនមកលើគណបក្ស


(រដ្ឋបាលខេត្តកំពង់ធំ): ឯកត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ណែនាំក្រុមការងារ និងគណៈកម្មាធិការគណបក្សឃុំ ខិតខំអភិវឌ្ឍមូលដ្ឋាន និងដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងជំនឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំសណ្តាន់ ស្រុកសណ្តាន់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារចុះ ជួយក្រុងស្ទឹងសែន និងក្រុមការងារជាច្រើនរូបផ្សេងទៀត នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។