(កំពង់ធំ)÷រសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំមួយស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅទីស្នាក់ការប្រជាជនកម្ពុជាខេត្តកំពង់ធំ ។
ពិធីសំណេះសំណាលដ៏មានខ្លឹមសាររបស់ឯកឧត្តម ងួន រតនៈ ប្រធានក្រុមសកម្មជនយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានប្រសាសន៍ថាត្រូវមានការទទួលខុសត្រូវលើលិខិតស្នាមរដ្ឋបាល ឯកសារ និងសម្របសម្រួលជាមួយបណ្តាជនចំណុះ និងក្រុមការងារយុវជនគណបក្សក្រុង ស្រុក តាមរបៀបច្រកចេញចូលតែមួយ សំដៅធ្វើ យ៉ាងណាឲ្យការងាររដ្ឋបាល របស់ក្រុមការងារយុវជនគណបក្សខេត្តប្រព្រឹត្តទៅដោយរលូនប្រកបដោយនិរន្តរភាព គណនេយ្យភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផល។ បញ្ជូនរាល់ឯកសារពីខាងក្រៅ ដែលពាក់ព័ន្ធនឹងផែនចំណុះណាមួយនៃយុវជនគណបក្ស ដើម្បីលើកជាយោបល់ជូនប្រធានយុវជនគណបក្សខេត្តពិនិត្យសម្រេច។
ឯកឧត្តមក៏បានសំណូមពរដល់ចូលរួមទាំងអស់គឺសហការជាមួយប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ផែនចំណុះ និងភាគីពាក់ព័ន្ធ រៀបចំឯកសារ និងគ្រប់គ្រងបណ្តាញយុវជនគណបក្សក្រៅប្រព័ន្ធ ដែលជាអាជីវករ ឬ អ្នកលក់ដូរទំនិញនៅតាមផ្សារ និងទីកន្លែងសាធារណៈ អ្នកប្រកបអាជីវកម្មខ្នាតតូច ឬផ្តល់សេវាកម្មនានាជាលក្ខណៈគ្រួសារ ឬផ្ទាល់ខ្លួន ដែលមិនមែនជាលក្ខណៈសហគ្រាស(ស្វ័យនិយោជ ឬមិនទាន់ជាសមាជិកសមាគម ឬសហជីពណាមួយ។