ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានប្រារព្ធពិធីស្រង់ព្រះ សង្ក្រានឆ្នាំថ្មីនៅវត្តឌួងសូរិយា(ហៅវត្តក្តីដូង) នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ


ព្រះភិក្ខុធម្មបាលោ ជ សុចាយ បានប្រារព្ធពិធីស្រង់ព្រះ សង្ក្រានឆ្នាំថ្មីនៅវត្តឌួងសូរិយា(ហៅវត្តក្តីដូង) នៅឃុំក្តីដូង ស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៧ ខែមេសា  ឆ្នាំ២០២២ ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី បានឣញ្ជើញប្រារព្ធពិធីបុណ្យស្រង់ព្រះជាមួយព្រះសង្ឃ គណៈកម្មការញាតិញោមពុទ្ធបរិស័ទ្ទ យុវជន ចំណុះជើងវត្តឌួងសូរិយា(ហៅវត្តក្តីដូង) ស្ថិតនៅក្នុងភូមិក្តីដូង ឃុំក្តីដូង  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមលេងសប្បាយប្រហែលជាង ២០.០០០នាក់។

ជាមួយនេះផងដែរព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសូរិយា(ហៅវត្តក្តីដូង) មានសង្ឃដីកា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ អស់រយៈពេលជាង២ឆ្នាំមកហើយ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមិនបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ដោយសង្កេតឃើញថាសង្ក្រាន្តឆ្នាំនេះ ពិតជាវិសេសវិសាលណាស់  ព្រោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស បានកំសាន្តសប្បាយឡើងវិញ។ ក្រោយពីការខកខានដោយសារមេរោគកូវីដ-១៩ បងប្អូនប្រជាពលរដ្ឋទាំងមូលបានសប្បាយ និងកំសាន្តសប្បាយឡើងវិញ តាមប្រពៃណីបុរាណខ្មែរយើង ព្រមទាំងបានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺមេរោគកូវីដ-១៩។

ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះគ្រូចៅអធិការវត្តឌួងសូរិយា(ហៅវត្តក្តីដូង) បានឲ្យបងប្អូនប្រជាពលរដ្ឋទាំងមូល ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមឣញ្ជើញចាក់វ៉ាកសាំងបង្ការមេរោគកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ នៅតាមទីតាំងដែលឣាជ្ញាធរបានជម្រានជូន ហើយត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយផង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីការពារការគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតរបស់បងប្អូន៕

ឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមដឹកនាំលេងល្បែងប្រជាប្រិយផ្សេងៗដូចជា÷ វាយក្អម បូមទឹកដាក់ដប លោតបេ ឡើងសសរខ្លាញ់ ទាញព្រ័ត្រ និងល្បែងកំសាន្តជាច្រើនទៀត ជាមួយលោក លោកស្រីជាមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយបំផុត។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋយើងរាំលេងកំសាន្តដោយសេចក្តីថ្លៃថ្នូរតាមប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរយើង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។