ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា នៃសកម្មជនគណបក្សប្រជាជនកម្ពុជា និងសម្ពោធអគារស្នាក់ការរបស់គណបក្សដែលទើបសាងសង់ឡើងដោយក្រុមការងារគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារចុះជួយនៅក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបាល័្លង្ក ខេត្តកំពង់ធំ ចំណាយថវិកាសាងសង់អស់ជាង ២ម៉ឺនដុល្លារ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
លោក ណឹម ចាន់ថា ប្រធានក្រុមការងារចុះជួយឃុំក្រយា បានឡើងរាយកាណ៍ពីការរីកចម្រើន អគារស្នាក់ការរបស់គណបក្សបានសាងសង់ឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ អគារថ្ម ទំហំ ៦ម៉ែត្រx១២ម៉ែត្រ ដំបូលប្រក់ក្បឿង ស្ថិតក្នុងបរិវេនដី គណបក្សឃុំ មានទំហំ១,៥២២ម២ ស្ថិតនៅភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានសាង សង់រួចជាស្ថាពរ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយចំណាយថវិកាសរុបចំនួន ២០,៧០០ដុល្លារអាមេរិក ក្នុងនោះ និងសប្បុរសជនចំនួន៤,៦២៥ ដុល្លារអាមេរិក សរុបចំនួន ៧,៩១៥ដុល្លារអាមេរិក ។ ក្រុមការងារស្រុកនិងគណបក្សឃុំចំនួន ៧៤០ដុល្លារអាមេរិក ក្រុមការងារខេត្តចំនួន២,៥៥០ដុល្លារអាមេរិកផងដែរ។
ថ្លែងនៅក្នុងពិធីនោះដែរឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះគឺមានជីវភាពធូរធារ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសមានសន្តិសុខល្អ ។ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ។
លើសពីនេះទៀតឯកឧត្តមបន្តទៀតថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំ ចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ មានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់និងមានស្នាដៃធំៗជាច្រើន ជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់ ដើម្បីឱ្យសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
បន្ថែមលើនេះទៀត ឯកឧត្តមងួនរតនៈក៏បានសង្កត់ធ្ងន់ថា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីស្វែងរកសំឡេងអ្នកគាំទ្រគណបក្ស ជាពិសេសត្រូវអញ្ជើញសមាជិករបស់គណៈបក្ស ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ។