សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំផាន់ញើមចូលរួមក្នុងយុទ្ធនាការឃោសនារកសំលេងឆ្នោតប្រមាណជាង៧០០នាក់


យុទ្ធនាការឃោសនារកសម្លេងឆ្នោត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចូលរួមដង្ហែក្បួនប្រមាណជាង៧០០នាក់ នៅក្នុងឃុំផាន់ញើម ដែលមានលំដាប់លេខរៀងទី២

លោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានការឃោសនាគោលនយោបាយរបស់គណបក្ស ដើម្បីឲសមាជិកបក្ស និងប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្រ ជឿជាក់លើការដឹកនាំ និងបន្តការអភិវឌ្ឍនៅមូលដ្ឋានឲកាន់តែរីកចម្រើនបន្ថែមទៀត។ លោកបានថ្លែងក្នុងពិធីហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត៎អាណត្តិទី ឆ្នាំ2022 ក្នុងឃុំផាន់ញ៉ើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួម ប្រមាណជាង៧០០នាក់ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ។

ពិធីដង្ហែក្បួនឃោសនាខាងលើនេះ ដឹកនាំដោយឯកឧត្តម ព្រឹម រដ្ឋា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផាន់ញើម និងលោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការគណបក្សស្រុកប្រាសាទបល្ល័ង្ក។

លោកប្រធានគណបក្សស្រុក បានបន្តថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីបានស្វែងរកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ សម្រាប់ប្រទេសជាតិដូចអ្វីដែលបងប្អូនបានឃើញស្រាប់។ សូមបងប្អូនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណតិ្តទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែ មិថុនាឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

ជាចុងក្រោយលោកបានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ឃុំផាន់ញ៉ើម ឈរលំដាប់លេខរៀងទី២ នៃសន្លឹកឆ្នោត ៕