លោកជំទាវ លំ គន្ធារី ជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោតនៅឃុំព្រៃគុយ ដែលមានលំដាប់លេខរៀងទី៤


លោកជំទាវ លំ គន្ធារី ជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោតនៅឃុំព្រៃគុយ ដែលមានលំដាប់លេខរៀងទី៤

លោកជំទាវ លំ គន្ធារី ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា
និងលោក លោកស្រីជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ ជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំព្រៃគុយ។ដើម្បីឃោសនារកសំឡេងឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្ស ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។

ពិធីសំណេះសំណាលដ៏មានខ្លឹមសារ លោកជំទាវ លំគន្ធារី បានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឈលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ជាពិសេសក្នុងបរិបទកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា បានគិតគូរនូវសុខមាលភាពប្រជាពលរដ្ឋបាន ស្វែងរកទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយនោះឡើយទើបធ្វើឲ្យកម្ពុជាយើង ទទួលការកោតសរសើរពីមជ្ឍដ្ឋានជាតិ និងអន្តរជាតិ។

លោកជំទាវបានបញ្ចាក់ថា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តបំពេញភារកិច្ចបម្រើដល់បងប្អូន ក្នុងឃុំធានាបាននូវ សិទ្ធិសិរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព គណនេយ្យភាព និងការទទួលខុសត្រូវ។ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ ដែលអាចបម្រើការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេលប្រាំឆ្នាំបាន និងឆន្ទះដ៏មុះមុត ហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ដើម្បីការរស់រានរបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះដីដែលប្រជាពលរដ្ឋអាស្រ័យផល គណបក្សប្រជាជនកម្ពុជា មិនយកពន្ធសោះឡើយ ដើម្បីឱ្យប្រកបរបរកសិកម្មបាន ក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនមានទាន់ពេលវេលា។

ប្រសាសន៍ចុងក្រោយរបស់លោកជំទាវ ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែសង្ឃឹមយ៉ាងមុតមាំថាសម្លេងឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាជាដាច់ខាត។ សូមរក្សាគោលជំហរយ៉ាងមុតមាំ ក្នុងការសម្រេចិត្តឈរលើឆន្ទៈដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ បងប្អូនកូនចៅដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តិទៅនៅថៃ្ងទី០៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាគឺបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជាពិសេសនូវឃុំព្រៃគុយ ឈរលំដាប់លេខរៀងទី៤ ។

ជយោ !!! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង